Thứ Hai, 5 tháng 12, 2011

ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់

(កំណាព្យពាក្យ៧) យទិទំ វប្បតេ ពីជំ តាទិសំ លភតេ ផលំ កល្យាណការី កល្យាណំ បាបការី ច បាបកំ។ បុគ្គលសាបព្រួសពូជបែបណា តែងបានផ្លែផ្កាតាមបែបនោះ ដាំល្ពៅបានល្ពៅត្រូវមិនខុស ដាំអ្វីបាននោះតាមពូជធារ។ ដាំដូងបានដូងយោងជាផល ដាំខ្នុរបានខ្នុរផ្តល់ផលា ដាំស្រូវបានស្រូវតាមត្រូវការ ដាំផ្កាបានផ្កាថាអោយចំ។ ធ្វើល្អបានល្អបវរពិត សាងទានសុចរិតចិត្តអប់រំ បានសុខសប្បាយកាយសុខុម រស់ក្នុងសង្គមថ្កុំកេរិ៍្តឈ្មោះ។ ធ្វើបាបបានបាបឆ្អាបអាត្មា កើតទុក្ខខ្លោចផ្សាចារជាគ្រោះ បានក្តៅក្រហាយក្លាយជាទោស ជាប់ឃុំឃ្នាងខ្នោះរស់អប្រិយ។ ពេលជិតដាច់ខ្យល់ទល់ដង្ហើម ក្តីទុក្ខរុកផ្តើមអោយក្សិណក្ស័យ វង្វេងភាន់ភាំងគាំងស្មារតី ឃើញភ្លើងអវចីដុតកម្តៅ។ លុះដល់ជិតស្លាប់ចាប់ភពថ្មី ធ្លាក់ចូលអវចីនៃរណ្តៅ រងើកក្រហមអមកំដៅ នរកជ្រោះជ្រៅក្តៅអស្ចារ្យ។ ហេតុនេះពួកយើងពុទ្ធបរិស័ទ គួរគិតប្រយ័ត្នខាត់វាចា អប់រំកាយចិត្តស្ថិតធម្មា នាំគ្នារក្សាចារសីលប្រាំ។ លះចោលបាបកម្មត្រាំក្នុងចិត្ត សាងតែសុចរិតប្រព្រឹត្តតាម ឱវាទព្រះពុទ្ធឋិតប្រចាំ សន្សំតែកម្មកុសលធម៌៕ និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ (វត្តឃ្លាំង ថ្ងៃ ២៦/០៣/២០១១) តើព្រះក្នុងផ្ទះគឺអ្នកណា លើកហត្ថប្រណម្យផ្គុំដៃសំពះ គុណព្រះក្នុងផ្ទះធ្លាប់ជះបារមី អ្នកអោយកំណើតកើតកូនប្រុសស្រី ថ្នាក់ថ្នមបមបីដោយក្តីមេត្តា។ កូនក្តៅរងាព្រះការពារថែ ច្រៀងថ្នមបំពេផ្ទេរដោយហត្ថា ទោះយប់ឬថ្ងៃព្រះថ្លៃឥតថា ព្រះគឺទេវតារក្សាកូនស្ងួន។ ព្រះមានចិត្តល្អសាងធម៌ឧត្តម គឺធម៌ព្រះព្រហ្មប្រជុំអង្គបួន មេត្តាករុណាចិន្តាសមសួន មុទិតាក្នុងខ្លួនជួនឧបេក្ខា។ ព្រះបានទូន្មានស្តីប្រៀនប្រដៅ អោយកូនស្គាល់ត្រូវនូវសព្វកិច្ចការ បង្ហាត់បង្រៀនអោយមានបញ្ញា ព្រះសមឈ្មោះថាជាអាចារ្យឯក។ ព្រះដ៏មានគុណធ្ងន់លើសបព្វតា សមុទ្រជលសាឬថាមហាមេឃ ទោះសមុទ្រខ្សាច់ដាច់កន្ទុយភ្នែក គ្រាប់ច្រើនអនេកចែករាប់មិនស្មើ។ គុណព្រះសែនធំលើសភ្នំសុមេរុ៍ ទឹកចិត្តស្និទ្ធស្នេហ៍អ្នកថែទាំមើល៍ ព្រះទ័យមេត្តាករុណាប្រសើរ ព្រះលោកបានធ្វើលើកូនប្រុសស្រី។ ព្រះព្រហ្មអាចារ្យទេវតានិងព្រះ តើអ្នកណាខ្លះចង់ច្បាស់សេចក្តី ខ្ញុំសូមរ៉ាយរ៉ាប់ប្រាប់កូនប្រុសស្រី ឈ្មោះព្រះម្ចាស់ថ្លៃន័យគឺឪម៉ែ៕ និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ (វត្តឃ្លាំង ថ្ងៃ៣១/០៣/២០១១)

បុណ្យចោរលួចមិនបាន

(កំណាព្យពាក្យ៨) បុញ្ញំ ចោរេហិ ទូហរំ ព្រះពុទ្ធទ្រង់តាំងព្រះធម៌ទេសនា ដល់ពួកបរិស័ទក្នុងពុទ្ធសាសនា ថាបុណ្យនេះណាចោរលួចមិនបាន។ សម្បត្តិមាសប្រាក់ដែលដាក់ក្នុងទូ ទោះឆាប់ឬយូរគង់ប្រែចាកស្ថាន នឹងត្រូវវិនាសបាត់បង់មិនខាន ដោយចោរសាមាន្យប្លន់លួចយកទៅ។ ឬក៏មាសប្រាក់យើងដាក់តាមខ្លួន ត្រូវចោរគុំគួនពួនចាំស្ទាក់ផ្លួវ វាយដណ្តើមឆក់អាក្រក់ឃោឃៅ ខ្លួនជាំដំបៅឬត្រូវក្ស័យប្រាណ។ ឬក៏វិនាសដោយហេតុផ្សេងខ្លះ ដូចភ្លើងឆេះផ្ទះជ្រុះធ្លាក់ក៏មាន មិនស្ថិតគង់វង្សដូចប្រុងគិតស្មាន វាតែងប្រែប្រាណចាកស្ថានដោយពិត។ ព្រោះហេតុនេះឯងទើបព្រះដ៏មាន ទ្រង់ត្រាស់ទូន្មានប្រឹតប្រៀនផ្លូវចិត្ត អោយពុទ្ធបរិស័ទសាងទានសុចរិត នាំគ្នាខំខិតប្រព្រឹត្តសាងល្អ។ អោយចេះធ្វើទានហើយមានសីលា មានចិត្តមេត្តាភាវនាព្រះធម៌ មិនថាអ្នកមានឬក៏អ្នកក្រ នាំគ្នាសាងល្អកបុណ្យកុសល។ ព្រោះបុណ្យនេះឯងតែងនាំក្តីសុខ នាំយើងផុតទុក្ខឆ្ពោះមុខទៅដល់ កាន់អមតដ្ឋានចោលប្រាណសំណល់ គ្មានទុក្ខកង្វល់ខ្វល់នឹងចោរឡើយ៕ និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ (វត្តឃ្លាំង ថ្ងៃ២៨/០៣/២០១១)

កើតជាកូនខ្មែរ តែបែរភ្លេចជាតិ

(កំណាព្យពាក្យ៨) កើតជាកូនខ្មែរតែបែរភ្លេចជាតិ ភ្លេចអស់មារយាទភ្លេចជាតិឯងខ្មែរ ភ្លេចអស់បងប្អូនអ្នកចំការស្រែ ភ្លេចទាំងពុកម៉ែធ្លាប់ថែរក្សា។ ភ្លេចអស់ពាក្យពេចន៍ភ្លេចពុកម៉ែផ្តាំ ភ្លេចបុណ្យចូលឆ្នាំទំនៀមខេមរា ភ្លេចអកអំបុកបុណ្យសែនដូនតា ភ្លេចអស់ធម៌អាថ៌ចិន្តាឃ្លៀងឃ្លាត។ ភ្លេចវត្តអារាមភ្លេចពុទ្ធសាសនា ភ្លេចតួអក្ខរាភ្លេចភាសាជាតិ ភ្លេចទំនៀមខ្មែរភ្លេចស្រុកភូមិមាតុ ភ្លេចអស់ផៅញាតិភ្លេចជាតិអ្នកស្រែ។ ភ្លេចអស់សីលធម៌បវរពេកពិត ខំប្រែគំនិតភ្លេចគិតខ្លួនខ្មែរ ភ្លេចពាក្យសម្តីខ្ចីភាសាគេ ថាខ្លួនពូកែខ្មែរប្រែចរិត។ ភ្លេចអស់ចរិយាខេមរាឧត្តម សំពះជាធំអប់រំផ្លូវចិត្ត គោរពចាស់ទុំសមរម្យពេកពិត ពុកម៉ែស្នេហ៍ស្និទ្ធចេះគិតខ្លាចក្រែង។ ហាស្តីនិយាយឆ្លើយតបបាទចា៎ ចំពោះមេបាចេះកោតស្ញប់ស្ញែង លើកដៃសំពះគោរពរអែង មិនអោយចម្បែងក្រែងចិត្តមេបា។ តែបែរភ្លេចអស់កូនប្រុសឬស្រី ប្រែគំនិតថ្មីហាក់បីហ៊ឺហា គំនិតថោកទាបប្រៀបដូចសត្វស្វា ប្រាស់ចាករាបសារហៅថាស្វាព្រៃ។ ខ្លះគ្រូបង្រៀនតែគ្មានគំនិត ខ្មែរប្រែចរិតប្រែចិត្តសម្តី មិននិយាយខ្មែរខ្លាចអាប់រាសី សុខចិត្តឱនខ្ចីឥតក្តីអៀនខ្មាស់។ និយាយសាសន៍គេថាឯងពូកែ ខ្មែរមិនចេះខ្មែរគួរអោយអាម៉ាស់ គួរខ្មាស់សាសន៍គេដែលមានអ្នកខ្លះ ខំប្រឹងរូតរះរៀនភាសាយើង។ ខ្ញុំសូមខន្តីអភ័យទោសដែរ ព្រោះស្រឡាញ់ខ្មែរចង់ថែតម្កើង ឲ្យភាសាជាតិលាតលូតលាស់ឡើង ឲ្យខ្មែរពួកយើងភ្ងាក់ឡើងឃ្មាតខ្មី។ អោយមានគំនិតចេះគិតស្នេហា ភាសាខេមរាចារជាប់ហឫទ័យ អោយខ្មែររលឹកនឹកភ្ងាក់ស្មារតី កុំអោយគិតខ្លីខ្ចីតែពាក្យគេ។ ចង់ឲ្យកូនខ្មែរចេះថែជាតិសាសន៍ ចេះអៀនប្រៀនខ្មាស់រូតរះស្និទ្ធស្នេហ៍ ខំប្រឹងសិក្សាបញ្ញាពូកែ ចេះសាសន៍យើងគេទើបខ្មែរថ្លៃថ្លា៕ និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ (វត្តឃ្លាំង ថ្ងៃ២៦/០៣/២០១១)

ខ្មែរស្រឡាញ់ខ្មែរ ស្នេហ៍ជាតិសាសន៍

​ (កំណាព្យពាក្យ៧)
ខ្មែរមានពូជពង្សវង្សតែមួយ ខ្មែរមានទុក្ខព្រួយត្រូវជួយខ្មែរ
ខ្មែរអ្នកនៅក្រុងឬអ្នកស្រែ ខ្មែរខ្លាំងពូកែមិនកែគេច។
ខ្មែរចេះជួយខ្មែរជាមិត្តភាព ខ្មែរមិនបន្ទាបរៀបកលល្បិច
ខ្មែរមានសាមគ្គីជាប់ជានិច្ច ខ្មែរមិនពន្លិចពូជសាសន៍ឯង។
ខ្មែរមិនប្រកាន់ជាតិវណ្ណៈ ខ្មែរមានឆន្ទៈច្បាស់ជាក់ស្តែង
ខ្មែររួមសាងជាតិមិនឃ្លាតក្លែង ខ្មែរគេខ្មែរឯងជាតិតែមួយ។
ខ្មែរមានមេត្តាចិន្តាល្អ ខ្មែរមានវប្បធម៌ល្អខំស្ទួយ
ខ្មែរស្រឡាញ់ខ្មែរមិនប្រែព្រួយ ខ្មែរខ្ញុំជាតិមួយចេះជួយគ្នា។
ខ្មែរកាន់សាសនាដីកាព្រះ ខ្មែរបានយកឈ្នះពៀរវេរា
ខ្មែរមិនចង់ឈ្លោះកាប់ចាក់គ្នា ខ្មែរចិត្តល្អជាពុទ្ធាផ្តាំ។
ខ្មែរខំសាងល្អបន្តវង្ស ខ្មែរមិនមែនល្ងង់ខ្មែរចេះចាំ
ខ្មែរមានខន្តីក្តីអត់ទ្រាំ ខ្មែរមេដឹកនាំចិត្តហានក្លា។
ខ្មែរស្នេហ៍សាសនាស្មើជីវិត ខ្មែរមានជីវិតគំនិតថ្លា
ខ្មែរចិត្តស្លូតត្រង់មានសីលា ខ្មែរមានតម្រាច្បាប់ក្រិត្យក្រម។
ខ្មែរមានក្បួនច្បាប់វត្តអារាម ខ្មែរប្រព្រឹត្តតាមព្រះជាធំ
ខ្មែររៀនព្រះធម៌ទុកអប់រំ ខ្មែរខំសន្សំតែក្តីល្អ។
ខ្មែរមានពូជពង្សវង្សល្អជា ខ្មែរគឺខេមរាដ៏បវរ
ខ្មែរសាងក្តីសុខតាមព្រះធម៌ ខ្មែរស្នេហ៍ក្តីល្អបវរជាតិ៕
និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(វត្តឃ្លាំង ថ្ងៃ២៤/០៣/២០១១)

Richserey រិទ្ធសិរី សូមស្វាគមន៍ប្រិយមិត្តទាំងឡាយ!: ពាក្យប្រែបាលី-វៀត

Richserey រិទ្ធសិរី សូមស្វាគមន៍ប្រិយមិត្តទាំងឡាយ!: ពាក្យប្រែបាលី-វៀតwww.dhamma4khmers2.org

Chủ Nhật, 4 tháng 12, 2011

ពាក្យប្រែបាលី-វៀត

អ អកញ្ញូ Vong ân (quên ơn) អកនិដ្ឋគាមី Thượng lưu bất hườn អកនិដ្ឋា Sắc cứu cánh (Thiên) អគ្គិគ្គន្ធោ Hỏa tụ (đống lửa) អង្គុត្តរនិកាយ Tăng nhứt A Hàm អច្ឆរិយបុគ្គល Dị nhân (người đặc biệt) អជ្ឈត្តាភិនិវេសាបញ្ញា Nội quán trí អជ្ឈត្តពហិទ្ធាបញ្ញា Nội ngoại quán trí អញ្ញមញ្ញប្បច្ចយោ Tương tế duyên អញ្ញសមានាចេតសិក Tâm sở Vô ký អដ្ឋង្គិកមគ្គ Bát Chánh Đạo អណ្ឌជៈ Noãn sanh អត្តសុទ្ធិ Tự tịnh អតប្បា Vô nhiệt ( Thiên) អត្តវាទុបាទាន Ngả thủ អត្ថប្បដិសម្ភិទា Nghĩa đạt thông អត្ថិប្បច្ចយោ Hữu duyên អទស្សនំ Bất kiến
អទិន្នបុព្វកៈ Bất-Tằng-thí អទោសៈ Vô Sân អតិមហន្តារម្មណ Quá trường cảnh ឥដ្ឋារម្មណ hợp cảnh ឥទ្ធិបលិពោធ Quái niệm thần thông ឥន្រ្ទីយតត្ថិប្បច្ចយោ Căn hiện hữu duyên ឥន្រ្ទីយាវិគតប្បច្ចយោ Căn bất ly duyên ឥស្សា Tật ( tật đố) ឥត្ថីធុត្តោ Hi nữ ឥត្ថីភាវរូប Sắc trạng thái nữ ឧ ឧគ្ឃដិតញ្ញូ Thượng trí ( nhân) ឧច្ឆេទទិដ្ឋិ Đoạn kiến ឧដ្ឋានសម្បទា Kiến cố mãn túc ឧទេ្ទសាចារិយ Giáo sư Phạn ngữ ឧទ្ធច្ច Phóng dật ឧទ្ទេសុបោសថ Phát lộ ឧបបាតិក Hóa sanh ឧបកម្មមរណ Hoạnh tử ឧបចារសមាធិ Tịnh cận ឧបធិសម្បត្តិ Mãn túc thân ឧបហច្ចបរិនិព្វាយី Quá bán sanh bất hườn ឧបាសកោ Cận sự Nam (Thiện Nam) ឧបាសិកា Cận sự Nữ (Tín Nữ) ឧព្វេង្គាបីតិ Huyền kỳ hỉ ឧបាទាយរូប Sắc y tha ឧបាយកោសលបញ្ញា Phương tiện trí ឧបាទាន Thủ ឧបេក្ខាបារមី Hành xả độ ឧបជ្ឈាយាចារិយ Hòa thượng (lực sanh) ឯ ឯកគ្គតា Định ឯតទគ្គ Đệ nhứt ឯរកបត្ត Cận thủy thảo ឯហិភិក្ខុ Thiện lai tỳ khưu ឱ ឱក្កន្តិកាបីតិ Ba hỉ ឱត្តប្បពល Hủy lực ឱឃ Bộc lưu ឱមក Bực hạ ក កដត្តាកម្ម Khính sơ nghiệp កតញ្ញាណ Dỉ sự tuệ កតញ្ញូកតវេទី Hiếu phụng កថាវត្ថុ Ngử vật luận កម្មបលិពោធ Quái niệm nghiệp កម្មវដ្ត Nghiệp luân hồi កល្យាណមិត្តតា Hữu bằng hữu កវលិង្ការាហារ Đoạn thực កាមបាទាន Dục thủ កាមាទីនវកថា Quá dục ngử កាមាវចរសោភណ Dục giới thanh nhả កាមឆន្ទ Dục dục កាមាសវ Dục lậu កាយគតានុស្សតិ Niệm thân កាយបស្សទ្ធិ Tịnh thân ( tâm sở) កាយបសាទ Thân kinh thân កាយបាកុញ្ញតា Thuần thục tâm sở កាលសម្បត្តិ Mảng túc thời កាយវិហញ្ញត្តិ Thân tiêu biểu កាយមុទិតា Diệu dàng thân (tâm sở) កាយុជុកតា Chánh trực tâm sở កាយិកសុខ Thân lạc កាយលហុតា Nhẹ nhàng thân (tâm sở) កាឡសុត្ត Hắc thẳng ( địa ngục) កិត្តិសទ្ទោ Thanh danh (Tiếng tâm) កិច្ចញ្ញាណ Sự tuệ កិលេសកាម Phiền nảo dục កិលេសាសវ Phiền nảo lậu កុសលចិត្ត Tâm thiện កុលសម្បត្តិ Mảng túc tộc កោសជ្ជ Giãi dài ខ ខណិកជរា Sát Na lảo ខណិកាបីតិ Đản hỉ ( Vui chừng Sát na) ខណិកាមរណ Sát na tử ខុទ្ទកាបីតិ Tiểu hỉ ( Vui chút đỉnh) ខុទ្ទកនិកាយ Tiểu A Hàm គ គណបលិពោធ Quái niệm chúng គតិសម្បត្តិ Mãng túc sanh គន្ធារម្មណ Cảnh hương គន្ថបលិពោធ Quái niệm học គមិកទានំ Thi nhơn tương xuất hành គិលានទានំ Bố thí bịnh nhơn គិហិបតិបត្តិ Thật hành គុណវន្តោ Ân nhân គោចរសម្បជញ្ញ Hồi quan du គោបាលុបោសថ Ngưu Trai ឃានបសាទ Thần kinh tỷ ឃាតុកោ Sát nhơn ឃោសប្បមាណ Ước định thinh ឃោសនា Bố cáo (bá cáo) ឃោសោ Âm hướng ( Tiếng dội) ច ចក្ខុបសាទ Thần kinh nhản ចក្ខុបាលត្ថេរ Trưởng thượng Hộ Nhản ចង្កមតិ Kinh hành ចតុរារិយសច្ច Tứ Thánh Đế ចតុប្បារិសុទ្ធិសីល Tứ Thanh Tịnh Giới ចាគសម្បទា Mãng túc xả ចាគានុស្សតិ Niệm bố thí ចតុប្បច្ច័យ Tứ vật dụng ចន្ទបជោតិ Nguyệt Quang ចិត្តំ Tâm Vương ចិត្តវិមុត្តិ Tâm giải thoát ចិត្តុជុកតា Chánh trực Tâm Vương ចិត្តបស្សទ្ធិ Tịnh Tâm Vương ចិត្តបាតុញ្ញតា Thuần thục Tâm Vương ចិត្តមុទុតា Diệu dàng Tâm Vương ចិត្តាធិបតិ Tâm Trưởng ចិត្តាមយបញ្ញា Trí Tư ចិវរសន្តោស Tri túc Y ចុតូបបាតញ្ញាណ Sanh Tử Minh ចេតសិក Tâm Sở ចេតនាហារ Tư thực ចេតោបរិញ្ញាណ Tha Tâm Thông ចោរីសមាភរិយា Thê như gian ឆ ឆឡភិញ្ញា Lục Thông ឆឡង្គទាន Bố Thí lục chi ឆព្វណ្ណរំសិយា Lục quang ឆប្បញ្ញត្តិយោ Lục Chế Định ជ ជនកកម្ម Sinh nghiệp ជវនចិត្ត Tâm thực ( tốc lực) ជលាពុជ Thai Sanh ជាតិក្ខយមរណ Tận thọ tử ជិណ្ណកតា Lão (già) ជីវ្ហាបសាទ Thần kinh thiệt ជិវិតិន្រ្ទិយប្បច្ចយ Sắc Mạng căn duyên ជីវិតរូប Sắc Mạng căn ជីវិតបរិច្ចាគ Bố Thí Thân mạng ជេតវនារាម Kỳ Viên Tự ជេដ្ឋាបចាយនោ Kỉnh trưởng thượng ជោតប្បញ្ញោ Trí Quang ឈ ឈានំ Thiền ឈាបនកិច្ច Hỏa táng ឈានវិសយ Trình Độ Thiền ឈានប្បច្ចយោ Thiền duyên ញ ញាណសំវរ Bảo Thủ Tuệ ញាតត្ថចរិយា Thân hành lợi tộc ញាតិពលិ Đải thân quyến ញាតិបលិពោធ Quái niệm Quyến thuộc ត តត្រមជ្ឈត្តា Hành xả តណ្ហា Ái dục តទង្គវិមុត្តិ Lâm thời giải thoát តទារម្មណ Thập Vi (Mót) តាបន Diêm nhiệt (Địa ngục) តិហេតុកបុគ្គល Tam nhân nhân តេចីវរក Tam Y nhơn តេវាចិកសរណគមន Qui Y Tam Bảo đầu tiên ថ ថីន Hôn Trầm ថូបោ Tháp ទ ទលិទ្ទតា Bần nhân ទស្សនានុត្តរិយ Chí thượng kiến ទស្សនភូមិប្បញ្ញា Trí sơ Đạo ទានបារមី Bố Thí Độ ទារបរិច្ចាគ Bố Thí Thê ( Bố thí vợ) ទាសីភរិយា Tỷ tấc thê ទន្ធាភិញ្ញា Đắc nan ទិដ្ឋធម្មវេទនិយកម្ម Quả hiện tại nghiệp ទិដ្ឋធម្មិកត្ថ Lợi hiện tại ទិដ្ឋាសវ Kiến lậu ទិដ្ឋុបាទាន Kiến thủ ទិព្វចក្ខុ Nhản thông ទិព្វសោត Nhỉ thông ទីឃនិកាយ Trưởng A Hàm ទ្វិហេតុកបុគ្គល Nhị nhân nhân ទីបង្ករ Nhiên Đăng ទុក្ខសច្ច Khổ Đế ទុក្កដកម្មការី Hành Ác ទុគ្គតិបុគ្គល Khổ nhơn ទុច្ចិន្តិតចិន្តី Tư Ác (Suy xét xấu) ទុច្ចរិត Phi nghĩa ទុព្វល Kiệt Lực ( mất sức) ទុព្ភិក្ខទានំ Thí cơ bần ទេវតាពលី Phụng Thiên ទេវតានុស្សតិ Niệm Thiên ទេវទត្ត Đề Bà Đạt Đã ទេវរាជ Đế Thích ( Ngọc Hoàng) ទេវបុត្តមារ Thiên Tử Ma ទេសសម្បត្តិ Mảng Túc Xứ Sở ទោសគ្គិ Hỏa Sân ទោសមូលចិត្ត Tâm Vương Sân ធ ធនបរិច្ចាគ Thí Tải ធម្មទាន Thí Pháp ធម្មបទដ្ឋកថា Pháp Cú Kinh ធម្មប្បដិសណ្ឋារ Tiếp Đải Pháp ធម្មប្បដិសម្ភិទា Pháp Đạt Thông ធម្មចក្ខុ Pháp Nhản ធម្មប្បមាណ Pháp Độ ធម្មរង្សិយារាម Pháp Quang Tự ធម្មស្សវនានិសង្ស Quả Phúc Thính Pháp ធម្មចារិយ Pháp Sư ធម្មទេសនាមយ Thuyết Pháp Thành ធម្មស្សវនមយ Thính Pháp Thành ធម្មសាកច្ឆា Đàm Luận Pháp ធម្មាធិដ្ឋាន Nhan Đề Pháp ធម្មាធិបតិ Pháp Trọng Đại ធម្មិកុបាសកោ Pháp Thiện Nam ធម្មិកុបាសិកា Pháp Tín Nữ ធាតុកថា Nguyên Ngử ធុតង្គ Đầu Đa ន នវទានំ Tiên thí នត្ថិប្បច្ចយោ Vô hữu duyên នត្ថិកទិដ្ឋិ Vô Vô kiến នាគសេនត្ថេរ Na Tiên Tỷ Khưu នាមវវដ្ឋាបនប្បញ្ញា Tuệ quán danh នានិក្ខណិកកម្ម Nghiệp biệt thời នាយពេជ្ឈឃាត Quan Giám Sát នាយពេជ្ឈឃាត Quan Giám Sát និស្សយាចរិយ Y chỉ Sư និរោធសញ្ញា Diệt tưởng និព្វានំ Níp Bàn (Vắng lặng yên vui tuyệt đôi) និព្វិទានុស្សនាញាណ Kiến yểm tuệ និរុត្តិប្បដិសម្ភិទា Ngử Đạt Thông និគ្គណ្ឋុបោសថ Ngoại Đạo Trai និរទេស Tân Xuất និស្សរណវិមុត្តិ Xuất ngoại giải thoát និស្សយច្ចយោ Y chỉ duyên និរទុក្ខ Phi khổ នេសជ្ជិក Thường tọa bất ngọa នេក្ខម្មបារមី Xuất Gia độ នេក្ខម្មានិសង្សកថា Quả phúc ly dục ngử នេវសញ្ញានាសញ្ញាយតន Phi tưởng phi phi xứ នេយ្យបុគ្គល Nhơn hạ tri nhân ប បកតូបនិស្សយ thường đại y បកិណ្ណកចេតសិក Tâm sở biệt cảnh បញ្ចានន្តរិយកម្ម Nghiệp ngủ nghịch បច្ចវេក្ខណវសី Thuần thục phản khán បច្ឆាជាតប្បច្ចយោ Sanh hậu duyên បច្ឆាជាតាវិគតប្បច្ចយោ Sanh hậu bất ly duyên បច្ឆិមពុទ្ធវចន Phật Di Giáo បញ្ចារម្មណ Cảnh ngủ បញ្ចក្ខន្ធ Ngủ Uẩn បញ្ញាបារមី Trí Tuệ độ បញ្ញាចក្ខុ Huệ nhản បញ្ញានាវា Thuyền Bát nhả បដិបស្សទ្ធិវិមុត្តិ An ninh giải thoát បដិច្ចសមុប្បាទ Tổng Liên Sinh បដិច្ឆន្នជរា Ẩn Lảo បដិបទានុត្តរិយ Chí thượng hành បដិភាណប្បដិសម្ភិទា Thiệp Đạt Thông បញ្ញត្តិជរា Chế Định Lảo បញ្ញត្តិវិជ្ជា Chế Định tài năng បញ្ញាវិមុត្តិ Tuệ giải thoát បណ្ឌិតោ Trí Thức, Triết sĩ បតាបន Cực nhiệt ( rất nóng) បរត្ថ Lợi tha បកិណ្ណកធម្ម Pháp Linh Tinh បច្ឆាសមណ Sa Môn hậu បញ្ញាវុធ Khi giới trí បវារណា Tự tứ បត្តិយា Binh bộ បតិ Phu (Chồng) បលិពោធ Quái Niệm ( Bận lòng) បទបរមបុគ្គល Nhơn bất tri បត្តបិណ្ឌិក Nội Bát Thực បដិសម្ភិទប្បត្តោ Đáo vinh mảng បត្តានុមោទនាមយ Tùy hỉ thành tựu បភង្គុណំ Thân hủ ( Thân hoại) បមាទ Khinh thị បមាថ Khi thị បរិញ្ញាកិច្ច Chỉ định tri បរមត្ថវិជ្ជា Siêu Lý tài បរន្តេអញ្ញាណំ Bất tri vị lai បរិយេសនា Tầm mít បរិត្តសុភា Thiểu tịnh (Thiên) បរិវារ Tùy tùng បរិត្តារម្មណា Thiểu cảnh បរិញ្ញា Toàn tri បហានសញ្ញា Trừ tưởng បហានសន្តោស Trí túc trừ បាចិត្តិយ Ưng đối trị បិតុឃាត Sát Phụ បិយវាចា Ái ngử បីតិ Hỉ ( mừng vui) បុគ្គលាធិដ្ឋាន Nhan Đề Nhơn បុគ្គលប្បញ្ញត្តិ Nhơn chế định បុញ្ញក្ខយមរណ Tận Phước tử បុញ្ញវន្តោ Phước hữu បុព្វចេតនា Tiền tư បុរិស Nam nhân បរាជិក Bất Công trụ បុរេជាតិន្រ្ទិយប្បច្ចយ Căn sanh tiền duyên បុព្វេនិវាសានុស្សតិញ្ញាណ Túc mang minh ផរណាបីតិ Khinh thân hỉ ផស្សាហារ Xúc thực ផោដ្ធព្វារម្មណ Cảnh xúc ព ពទ្ធសីមា Kiết giới ព្រហ្មបរិសជ្ជា Phạm chúng thiên ព្រហ្មបរោហិតា Phạm phụ thiên ព្រហ្មញ្ញសាសនា Bà La Môn giáo ព្រហ្មចរិយកថា Phạm hạnh ngử ពហិទ្ធារម្មណា Cảnh ngoại ពហុលកម្ម Sơ trưởng nghiệp ពុទ្ធវិសយ TRình độ Phật ពុទ្ធចរិយា Giác hạnh ពុទ្ធកិច្ច Phật Sự ពុទ្ធចក្ខុ Phật nhản ពុទ្ធប្បញ្ញត្តិ Phật cấm ពុទ្ធានុញ្ញត្ត Phật chế ពោធិរង្សី Giác Quang ពោធិបក្ខិយធម៌ Giác phân Pháp (trợ đạo) ពហុសុត្ត Đa Văn ភ ភគវា Thế Tôn ភគិនីភរិយា Thê như muội ភវង្គចិត្ត Tâm Hộ Kiếp ភាវរូប Sắc trạng thái ភាវនាមយបញ្ញា Trí tu ភាវនាភូមិប្បញ្ញា Trí hậu đạo ម មគ្គប្បច្ចយោ Đạo duyên មង្គល Kiết tưởng មជ្ឈិមនិកាយ Trung A Hàm មដ្ឋកុណ្ឌលី Nhỉ Hoàng Động មជ្ជវណិជ្ជា Mải tửu មនសិការ Tác ý មរណ Tử (chết) មរណស្សតិ Niệm Tử មរណន្តំ Chung qui មរីចិកំ Thử ba (sóng nắng) មំសចក្ខុ Nhục nhản មំសវណិជ្ជា Mải sanh nhục មហាបរិច្ចាគ Đại thí មន្ទប្បញ្ញោ Trí nhược មនោធាតុ Tâm ý giới មនោទ្វារាវជ្ជន Ý Môn ý thức មហគ្គតារម្មណបញ្ញា Đáo quảng trí មហគតចិត្ត Tâm Đáo quảng មហាកុសលចិត្ត Tâm Đại Thiện មហាវិបាកចិត្ត Tâm Đại quả មហាកិរិយាចិត្ត Tâm Đại hiện hạnh មហាភូតរូប Sắc Tứ Đại មហាព្រហ្មា Đại Phạm thiên មហាធិដ្ឋាន Đại nguyện មហាបដ្ឋាន Đại Xứ luận មច្ចុរាជ Tử Ma មហានរក Đại Dịa Ngục មហារោរុវ Đại Kiếu Oán (ngục) មាន Ngã mạng មាតុបោសថ Dưỡng Mẫu មាតាភរិយា Thê như mẫu មាតុឃាត Sát Mẫu មិច្ឆាទិដ្ឋិ Tà Kiến មិទ្ធ Thùy Miên មិលិន្ទរាជា Vua Mi Linh Đa មុញ្ចនចេតនា Tư hiện មុទិតា Bi មេត្តសុត្ត Từ Kinh មេត្តាបារមី Từ Tâm Độ មោគ្គល្លាន Mục Kiền Liên មោហចិត្ត Tâm vương Si មោហគ្គិ Hỏa Si មោហចេតសិក Tâm sở Si យ យមក Song (Luận) យមរាជ Diêm Vương យោគ Phối ( hợp) រ រំសិយោ Hòa Quang រតនរង្សីយារាម Bửu Quang Tự រសទាន Bố Thí Vị រសារម្មណ Cảnh Vị រាគគ្គិ Hỏa dục រាជពលិ Thi ơn quốc vương រុក្ខមូលិក Thọ hạ tạ រូបជ្ឈាន Thiền Sắc giới រូបប្បមាណ Dắc độ រូបធម្ម Sắc Pháp រូបស្សកម្មញ្ញតា Sự vụ sắc រូបស្សសន្តតិ Sắc tiên រូបស្សឧច្ចយោ Sắc sanh រូបស្សមុទិតា Sắc diệu Sắc nhuyền រូបស្សលហុតា Sắc khinh រូបស្សជរតា Sắc dị រូបស្សអនិច្ចតា Sắc diệt រូបវវដ្ឋាបនប្បញ្ញា Tuệ quán Sắc រូបាវចរកុសលចិត្ត Tâm Thiên Sắc giới រូបាវចរវិបាកចិត្ត Tâm quả Sắc giới រូបាវចរកិរិយាចិត្ត Tâm Hiện hạnh sắc giới រូបាហារប្បច្ចយោ Sắc vật thực duyên រូបារម្មណ Cảnh sắc រោរុវនរក Hiều kiếu Địa ngục ល លក្ខណរូប Sắc Tứ tướng លាភបលិពោធ Quái niệm lợi lộc លូខប្បមាណ Đại lượng ố លោកិយចិត្ត Tâm nhập thế លោកុត្តរចិត្ត Tâm xuất thế លោកិយសមាធិ Nhập thế Tịnh លោកុត្តរសមាធិ Xuất thế Tịnh លោកាធិបតេយ្យ Thế trọng đại លោកត្ថចរិយា Thế gian hành លោកចិន្តា Tư tưởng thế លោកិយបញ្ញា Trí nhập thế gian លោកុត្តរបញ្ញា Trí xuất thế លោកិយជ្ឈាន Thiện nhập thế លោកុត្តរជ្ឈាន Thiện xuất thế លោភមូលចិត្ត Tâm vương tham លោភចេតសិក Tâm sở tham ( căn) វ វដ្ត Luân Hồi វធកាភរិយា Độc hại thê វត្ថារម្មណបុរេជាត Cảnh vật sanh tiền វយោវុទ្ធិជរា Suy Lão វិក្ខម្ភនវិមុត្តិ yếm ức giải thoát វិការរូប Sắc đặc biệt វិជ្ជាចរណសម្បន្នោ Minh hành túc វិញ្ញាណាហារ Thức thực វិញ្ញត្តិរូប Sắc tiêu biểu វិញ្ញណញ្ចាយតន Thức vô biên xứ វិចារ Tứ វតក្ក Tầm វិបច្ចិតញ្ញូបុគ្គល Trung tri nhơn វិបស្សនាកម្មដ្ឋាន Thiền quán វិបាកប្បច្ចយោ Quả duyên វិបាកវដ្ត Quả Luân Hồi វិមំសាធិបតិ Thẩm trưởng វិភង្គ Phân tích luận វិមុត្តិ Giải thoát វិភូតារម្មណ Minh hiện cảnh វុឌ្ឍមន្តោ Tiến nghĩa វិសវណិជ្ជា Mải độc dược វិរិយបារមី Tinh Tân độ វេទនាចេតសិក Tâm sở thọ វេរ Oan trái វេហប្ផលា Quàn quả ( thiên) ស សឧបាទិសេសនិព្វាន Hữu dư Níp Bàn សក្ការ Lễ vật សកិទាគាមិមគ្គ Tư Đa Hàm Đạo ( Đạo nhứt lai) សង្ខត Hữu Vi សគ្គកថា Thiên dường ngử សង្ហារិមធន Động sản សង្ឃាតនរក Chúng hiệp Địa ngục សច្ចបារមី Đế Ngôn độ សសង្ខារបរិនិព្វាយិ Hữu hành bất hườn សញ្ញាចេតសិក Tâm sở tưởng សង្ឃាទិសេស Tăng Tàng សញ្ជីវនរក Đẳng Hượt Địa Ngục សវិតក្កសវិចារសមាធិ Tịnh hửu tâm hữu trí សំវរសីល Thu thúc giới សទ្ទារម្មណ Cảnh thinh សទ្ធម្មា Chánh Pháp សទ្ធាពល Tín lực សច្ចញ្ញាណ Đế Huệ សត្តវណិជ្ជា Mãi nhơn សត្ថវណិជ្ជា Mãi sát khí សត្ថាទេវមនុស្សានំ Thiên nhơn Sư សន្តិកថា Tịnh ngử សន្តតិជរា Liên tục Lão សន្តតិមរណ Tục Tử សតិពល Niệm lực សតិបដ្ឋាន Niệm Xứ សន្តីរណកិច្ច Sự quan sát សព្វញ្ញុតញ្ញាណ Nhứt thế Chúng Trí សព្វចិត្តសាធារណចេតសិក Tâm sở biến hành សស្សតទិដ្ឋិ Thường kiến សន្ទេហោ Thân thể សវីចិជរា Phá Lão សប្បុរិសទាន Tịnh thí សប្បាយសម្បជញ្ញ Thích hợp Hồi Quan សម្ផប្បលាបវាទ Ỷ ngữ សមថកម្មដ្ឋាន Thiền chỉ សមជីវិតា Dưỡng mạng tri túc សម្បជញ្ញ Hồi Quan សម្បរាយិកត្ថ Lợi ích vị lai សម្បដិច្ឆន្នចិត្ត Tâm tiếp thâu សហជាតត្ថិ Đồng sanh hiện hữu សហាយាភរិយា Thê Như Bằng Hữu សាធារណ Phổ Thông សាមណេរ Sa di សាសវាបញ្ញា Trí (cảnh) lậu សាសនា Tôn Giáo សាត្ថកសម្បជញ្ញ Ưng hành Hồi Quan សម្បត្តិវិរតិ Giới Cấm សមុច្ឆេទវិរតិ Giới trừ សមាទានវិរតិ Giới thọ សារីបុត្ថេរ Sá Lợi Phất សិទ្ធត្ថ Vạn sự Như ý សិរីវឌ្ឍកសេដ្ឋិ Hợp tiến Trưởng giả សីលបារមី Trì Giới độ សីលព្វត្តុបាទាន Giới cấm thủ សីមា Giới hạng សីលវិបត្តិ Giới hoại សុខវឌ្ឍកោ Tiến lạc សុគតោ Thiện thệ សុគតិ Nhàn cảnh, Lạc độ, tịnh độ សុញ្ញតវិមោក្ខ Tiêu diệt Níp Bàn សុទស្សា Thiện Kiến “Thiên” សុទស្សី Thiện hiện “thiên” សុទ្ធោទន Tịnh Phạn សុទ្ធចិត្ត Tinh tâm សុក្ខវិបស្សកោ Càng quán nhơn សុភារម្មណ Tịnh cảnh សុទ្ធាវាស Tịnh Thiên សុរប្បញ្ញោ Dùng trí សូករឃោតកោ Nhơn Sát Trư សេក្ខបុគ្គល Bực Hữu học សេវនកិច្ច Sự hội ngộ សេនាសនសន្តោស Tri túc Sở សោមនស្សហគតបញ្ញា TRí thọ hỉ សោរច្ច Tề chỉnh (yến) tịnh សោភណចេតសិក Tâm sở Thanh Nhả សោតបសាទ Thần kinh nhản សោសាណិក Trủng gian tạ សោតាបត្តិមគ្គ Tu Đa Hườn Đạo (Thất lai) សោតាបត្តិផល Tu Đa Hườn quả (Thất lai) ហ ហទយរូប Sắc ý căn ហិរិក Tàm (Hổ thẹn tội lỗi) ហិរិពល Tàm lực ហិមាលយ Tuyết lãnh ហេតុប្បច្ចយោ Nhân duyên (ចប់) HẾT TỲ KHƯU TRÍ QUANG LUÂN XA TỰ ngày 10 tháng 03 năm 1961 អ្នកស្រាវជ្រាវចម្លងជាថ្មី ភិក្ខុ ថាច់ សូនី និង ភិក្ខុ សោភប្បញ្ញោ-សម្បូណ៌រិទ្ធ

Thứ Bảy, 3 tháng 12, 2011

បេះដូងមានបី កវីកូនខ្មែរ

(បទពាក្យ៨) កើតជាកូនខ្មែរអ្នកស្រែចំការ តែចិត្តស្នេហាពេញដួងហឫទ័យ ប្រាំហត្ថដើមទ្រូងបេះដូងមានបី ស្មោះសរភក្តីលុះក្ស័យសង្ខារ។ បេះដូងទីមួយព្រួយចង់ជួយជាតិ ចង់អោយខ្មែរឃ្លាតចាកភាពប្រេះឆា ស្រឡាញ់រាប់អានសាមគ្គីស្នេហា សាងជាតិខេមរារដ្ឋាថ្កើងថ្កាន។ បេះដូងទីពីរជាទីគោរព សាសនាជាម្លប់សត្វសព្វទីឋាន គឺពុទ្ធសាសនាថ្លៃថ្លាចំណាន ដែលព្រះលោកបានសម្តែងត្រាស់ទុក។ បេះដូងទីបីភក្តីកូនប្រុស គឺស្មោះចំពោះលោកម្តាយឪពុក យាយតាមីងមាបងប្អូនក្នុងស្រុក មិត្តភ័ក្តិរួមទុក្ខរួមសុខនិងគ្នា។ បេះដូងទាំងបីភក្តីខ្លាំងណាស់ មិនប្រែក្រឡាស់មិនប្រាសសច្ចា គឺសច្ចៈពិតគំនិតហានក្លា ទោះក្ស័យសង្ខារចិន្តាមិនស្តាយ។ ទោះមានឧបស័គ្គគ្រោះថ្នាក់យ៉ាងណា បេះដូងខេមរាក៏មិនប្រែក្លាយ ទោះដង្ហើមផុតជីវិតរលាយ ខ្លួនប្រាណបែកធ្លាយកំលាយជាដី។ តែបេះដូងពេជ្ររំលេចពន្លឺ ជះរស្មីភ្លឺគឺចិត្តភក្តី ទោះស្លាប់ជាខ្មោចអសោចិ៍ក្រាស់ក្រៃ បេះដូងទាំងបីគ្មានថ្ងៃស្រអាប់។ សូមអោយកូនខ្មែរមានបេះដូងបី ដូចពាក្យសម្តីកវីរ៉ាយរ៉ាប់ ក្នុងគំនិតខ្មែរឋេរឋិតដរាប មិនចាស់មិនស្លាប់មិនអាប់មិនអន់៕ ​ កវីនិពន្ធៈសម្បូណ៌រិទ្ធ
វត្តឃ្លាំង ថ្ងៃ ១៦/កញ្ញា/២០១១

Giới thiệu về tôi

Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.