Thứ Hai, 5 tháng 12, 2011

ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់

(កំណាព្យពាក្យ៧) យទិទំ វប្បតេ ពីជំ តាទិសំ លភតេ ផលំ កល្យាណការី កល្យាណំ បាបការី ច បាបកំ។ បុគ្គលសាបព្រួសពូជបែបណា តែងបានផ្លែផ្កាតាមបែបនោះ ដាំល្ពៅបានល្ពៅត្រូវមិនខុស ដាំអ្វីបាននោះតាមពូជធារ។ ដាំដូងបានដូងយោងជាផល ដាំខ្នុរបានខ្នុរផ្តល់ផលា ដាំស្រូវបានស្រូវតាមត្រូវការ ដាំផ្កាបានផ្កាថាអោយចំ។ ធ្វើល្អបានល្អបវរពិត សាងទានសុចរិតចិត្តអប់រំ បានសុខសប្បាយកាយសុខុម រស់ក្នុងសង្គមថ្កុំកេរិ៍្តឈ្មោះ។ ធ្វើបាបបានបាបឆ្អាបអាត្មា កើតទុក្ខខ្លោចផ្សាចារជាគ្រោះ បានក្តៅក្រហាយក្លាយជាទោស ជាប់ឃុំឃ្នាងខ្នោះរស់អប្រិយ។ ពេលជិតដាច់ខ្យល់ទល់ដង្ហើម ក្តីទុក្ខរុកផ្តើមអោយក្សិណក្ស័យ វង្វេងភាន់ភាំងគាំងស្មារតី ឃើញភ្លើងអវចីដុតកម្តៅ។ លុះដល់ជិតស្លាប់ចាប់ភពថ្មី ធ្លាក់ចូលអវចីនៃរណ្តៅ រងើកក្រហមអមកំដៅ នរកជ្រោះជ្រៅក្តៅអស្ចារ្យ។ ហេតុនេះពួកយើងពុទ្ធបរិស័ទ គួរគិតប្រយ័ត្នខាត់វាចា អប់រំកាយចិត្តស្ថិតធម្មា នាំគ្នារក្សាចារសីលប្រាំ។ លះចោលបាបកម្មត្រាំក្នុងចិត្ត សាងតែសុចរិតប្រព្រឹត្តតាម ឱវាទព្រះពុទ្ធឋិតប្រចាំ សន្សំតែកម្មកុសលធម៌៕ និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ (វត្តឃ្លាំង ថ្ងៃ ២៦/០៣/២០១១) តើព្រះក្នុងផ្ទះគឺអ្នកណា លើកហត្ថប្រណម្យផ្គុំដៃសំពះ គុណព្រះក្នុងផ្ទះធ្លាប់ជះបារមី អ្នកអោយកំណើតកើតកូនប្រុសស្រី ថ្នាក់ថ្នមបមបីដោយក្តីមេត្តា។ កូនក្តៅរងាព្រះការពារថែ ច្រៀងថ្នមបំពេផ្ទេរដោយហត្ថា ទោះយប់ឬថ្ងៃព្រះថ្លៃឥតថា ព្រះគឺទេវតារក្សាកូនស្ងួន។ ព្រះមានចិត្តល្អសាងធម៌ឧត្តម គឺធម៌ព្រះព្រហ្មប្រជុំអង្គបួន មេត្តាករុណាចិន្តាសមសួន មុទិតាក្នុងខ្លួនជួនឧបេក្ខា។ ព្រះបានទូន្មានស្តីប្រៀនប្រដៅ អោយកូនស្គាល់ត្រូវនូវសព្វកិច្ចការ បង្ហាត់បង្រៀនអោយមានបញ្ញា ព្រះសមឈ្មោះថាជាអាចារ្យឯក។ ព្រះដ៏មានគុណធ្ងន់លើសបព្វតា សមុទ្រជលសាឬថាមហាមេឃ ទោះសមុទ្រខ្សាច់ដាច់កន្ទុយភ្នែក គ្រាប់ច្រើនអនេកចែករាប់មិនស្មើ។ គុណព្រះសែនធំលើសភ្នំសុមេរុ៍ ទឹកចិត្តស្និទ្ធស្នេហ៍អ្នកថែទាំមើល៍ ព្រះទ័យមេត្តាករុណាប្រសើរ ព្រះលោកបានធ្វើលើកូនប្រុសស្រី។ ព្រះព្រហ្មអាចារ្យទេវតានិងព្រះ តើអ្នកណាខ្លះចង់ច្បាស់សេចក្តី ខ្ញុំសូមរ៉ាយរ៉ាប់ប្រាប់កូនប្រុសស្រី ឈ្មោះព្រះម្ចាស់ថ្លៃន័យគឺឪម៉ែ៕ និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ (វត្តឃ្លាំង ថ្ងៃ៣១/០៣/២០១១)

Không có nhận xét nào:

Đăng nhận xét

Giới thiệu về tôi

Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.