Thứ Bảy, 3 tháng 12, 2011

បេះដូងមានបី កវីកូនខ្មែរ

(បទពាក្យ៨) កើតជាកូនខ្មែរអ្នកស្រែចំការ តែចិត្តស្នេហាពេញដួងហឫទ័យ ប្រាំហត្ថដើមទ្រូងបេះដូងមានបី ស្មោះសរភក្តីលុះក្ស័យសង្ខារ។ បេះដូងទីមួយព្រួយចង់ជួយជាតិ ចង់អោយខ្មែរឃ្លាតចាកភាពប្រេះឆា ស្រឡាញ់រាប់អានសាមគ្គីស្នេហា សាងជាតិខេមរារដ្ឋាថ្កើងថ្កាន។ បេះដូងទីពីរជាទីគោរព សាសនាជាម្លប់សត្វសព្វទីឋាន គឺពុទ្ធសាសនាថ្លៃថ្លាចំណាន ដែលព្រះលោកបានសម្តែងត្រាស់ទុក។ បេះដូងទីបីភក្តីកូនប្រុស គឺស្មោះចំពោះលោកម្តាយឪពុក យាយតាមីងមាបងប្អូនក្នុងស្រុក មិត្តភ័ក្តិរួមទុក្ខរួមសុខនិងគ្នា។ បេះដូងទាំងបីភក្តីខ្លាំងណាស់ មិនប្រែក្រឡាស់មិនប្រាសសច្ចា គឺសច្ចៈពិតគំនិតហានក្លា ទោះក្ស័យសង្ខារចិន្តាមិនស្តាយ។ ទោះមានឧបស័គ្គគ្រោះថ្នាក់យ៉ាងណា បេះដូងខេមរាក៏មិនប្រែក្លាយ ទោះដង្ហើមផុតជីវិតរលាយ ខ្លួនប្រាណបែកធ្លាយកំលាយជាដី។ តែបេះដូងពេជ្ររំលេចពន្លឺ ជះរស្មីភ្លឺគឺចិត្តភក្តី ទោះស្លាប់ជាខ្មោចអសោចិ៍ក្រាស់ក្រៃ បេះដូងទាំងបីគ្មានថ្ងៃស្រអាប់។ សូមអោយកូនខ្មែរមានបេះដូងបី ដូចពាក្យសម្តីកវីរ៉ាយរ៉ាប់ ក្នុងគំនិតខ្មែរឋេរឋិតដរាប មិនចាស់មិនស្លាប់មិនអាប់មិនអន់៕ ​ កវីនិពន្ធៈសម្បូណ៌រិទ្ធ
វត្តឃ្លាំង ថ្ងៃ ១៦/កញ្ញា/២០១១

Không có nhận xét nào:

Đăng nhận xét

Giới thiệu về tôi

Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.