សួស្តីប្រិយមិត្តទាំងឡាយ!ខ្ញុំបាទរីករាយណាស់ដែលបានប្រិយមិត្ត ឈានចូលមកទស្សនានូវគេហទំព៍រ(Blog)របស់ខ្ញុំបាទ។ ក្នុងគេហទំព័រនេះអាចផ្តល់នូវចំណេះដឹងជូនប្រិយមិត្តច្រើនណាស់ សូមប្រិយមិត្តទាំងឡាយ ទស្សនាដោយសេចក្តីរីករាយចុះ។ សូមជួបសំណាងល្អ! សូមអរគុណ! ខ្ញុំសម្បូណ៌ រិទ្ធ
Thứ Hai, 5 tháng 12, 2011
បុណ្យចោរលួចមិនបាន
(កំណាព្យពាក្យ៨)
បុញ្ញំ ចោរេហិ ទូហរំ ព្រះពុទ្ធទ្រង់តាំងព្រះធម៌ទេសនា
ដល់ពួកបរិស័ទក្នុងពុទ្ធសាសនា ថាបុណ្យនេះណាចោរលួចមិនបាន។
សម្បត្តិមាសប្រាក់ដែលដាក់ក្នុងទូ ទោះឆាប់ឬយូរគង់ប្រែចាកស្ថាន
នឹងត្រូវវិនាសបាត់បង់មិនខាន ដោយចោរសាមាន្យប្លន់លួចយកទៅ។
ឬក៏មាសប្រាក់យើងដាក់តាមខ្លួន ត្រូវចោរគុំគួនពួនចាំស្ទាក់ផ្លួវ
វាយដណ្តើមឆក់អាក្រក់ឃោឃៅ ខ្លួនជាំដំបៅឬត្រូវក្ស័យប្រាណ។
ឬក៏វិនាសដោយហេតុផ្សេងខ្លះ ដូចភ្លើងឆេះផ្ទះជ្រុះធ្លាក់ក៏មាន
មិនស្ថិតគង់វង្សដូចប្រុងគិតស្មាន វាតែងប្រែប្រាណចាកស្ថានដោយពិត។
ព្រោះហេតុនេះឯងទើបព្រះដ៏មាន ទ្រង់ត្រាស់ទូន្មានប្រឹតប្រៀនផ្លូវចិត្ត
អោយពុទ្ធបរិស័ទសាងទានសុចរិត នាំគ្នាខំខិតប្រព្រឹត្តសាងល្អ។
អោយចេះធ្វើទានហើយមានសីលា មានចិត្តមេត្តាភាវនាព្រះធម៌
មិនថាអ្នកមានឬក៏អ្នកក្រ នាំគ្នាសាងល្អកបុណ្យកុសល។
ព្រោះបុណ្យនេះឯងតែងនាំក្តីសុខ នាំយើងផុតទុក្ខឆ្ពោះមុខទៅដល់
កាន់អមតដ្ឋានចោលប្រាណសំណល់ គ្មានទុក្ខកង្វល់ខ្វល់នឹងចោរឡើយ៕
និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(វត្តឃ្លាំង ថ្ងៃ២៨/០៣/២០១១)
Đăng ký:
Đăng Nhận xét (Atom)
Giới thiệu về tôi
- SOMBORICH
- Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.
Không có nhận xét nào:
Đăng nhận xét