សួស្តីប្រិយមិត្តទាំងឡាយ!ខ្ញុំបាទរីករាយណាស់ដែលបានប្រិយមិត្ត ឈានចូលមកទស្សនានូវគេហទំព៍រ(Blog)របស់ខ្ញុំបាទ។ ក្នុងគេហទំព័រនេះអាចផ្តល់នូវចំណេះដឹងជូនប្រិយមិត្តច្រើនណាស់ សូមប្រិយមិត្តទាំងឡាយ ទស្សនាដោយសេចក្តីរីករាយចុះ។ សូមជួបសំណាងល្អ! សូមអរគុណ! ខ្ញុំសម្បូណ៌ រិទ្ធ
Thứ Hai, 5 tháng 12, 2011
កើតជាកូនខ្មែរ តែបែរភ្លេចជាតិ
(កំណាព្យពាក្យ៨)
កើតជាកូនខ្មែរតែបែរភ្លេចជាតិ ភ្លេចអស់មារយាទភ្លេចជាតិឯងខ្មែរ
ភ្លេចអស់បងប្អូនអ្នកចំការស្រែ ភ្លេចទាំងពុកម៉ែធ្លាប់ថែរក្សា។
ភ្លេចអស់ពាក្យពេចន៍ភ្លេចពុកម៉ែផ្តាំ ភ្លេចបុណ្យចូលឆ្នាំទំនៀមខេមរា
ភ្លេចអកអំបុកបុណ្យសែនដូនតា ភ្លេចអស់ធម៌អាថ៌ចិន្តាឃ្លៀងឃ្លាត។
ភ្លេចវត្តអារាមភ្លេចពុទ្ធសាសនា ភ្លេចតួអក្ខរាភ្លេចភាសាជាតិ
ភ្លេចទំនៀមខ្មែរភ្លេចស្រុកភូមិមាតុ ភ្លេចអស់ផៅញាតិភ្លេចជាតិអ្នកស្រែ។
ភ្លេចអស់សីលធម៌បវរពេកពិត ខំប្រែគំនិតភ្លេចគិតខ្លួនខ្មែរ
ភ្លេចពាក្យសម្តីខ្ចីភាសាគេ ថាខ្លួនពូកែខ្មែរប្រែចរិត។
ភ្លេចអស់ចរិយាខេមរាឧត្តម សំពះជាធំអប់រំផ្លូវចិត្ត
គោរពចាស់ទុំសមរម្យពេកពិត ពុកម៉ែស្នេហ៍ស្និទ្ធចេះគិតខ្លាចក្រែង។
ហាស្តីនិយាយឆ្លើយតបបាទចា៎ ចំពោះមេបាចេះកោតស្ញប់ស្ញែង
លើកដៃសំពះគោរពរអែង មិនអោយចម្បែងក្រែងចិត្តមេបា។
តែបែរភ្លេចអស់កូនប្រុសឬស្រី ប្រែគំនិតថ្មីហាក់បីហ៊ឺហា
គំនិតថោកទាបប្រៀបដូចសត្វស្វា ប្រាស់ចាករាបសារហៅថាស្វាព្រៃ។
ខ្លះគ្រូបង្រៀនតែគ្មានគំនិត ខ្មែរប្រែចរិតប្រែចិត្តសម្តី
មិននិយាយខ្មែរខ្លាចអាប់រាសី សុខចិត្តឱនខ្ចីឥតក្តីអៀនខ្មាស់។
និយាយសាសន៍គេថាឯងពូកែ ខ្មែរមិនចេះខ្មែរគួរអោយអាម៉ាស់
គួរខ្មាស់សាសន៍គេដែលមានអ្នកខ្លះ ខំប្រឹងរូតរះរៀនភាសាយើង។
ខ្ញុំសូមខន្តីអភ័យទោសដែរ ព្រោះស្រឡាញ់ខ្មែរចង់ថែតម្កើង
ឲ្យភាសាជាតិលាតលូតលាស់ឡើង ឲ្យខ្មែរពួកយើងភ្ងាក់ឡើងឃ្មាតខ្មី។
អោយមានគំនិតចេះគិតស្នេហា ភាសាខេមរាចារជាប់ហឫទ័យ
អោយខ្មែររលឹកនឹកភ្ងាក់ស្មារតី កុំអោយគិតខ្លីខ្ចីតែពាក្យគេ។
ចង់ឲ្យកូនខ្មែរចេះថែជាតិសាសន៍ ចេះអៀនប្រៀនខ្មាស់រូតរះស្និទ្ធស្នេហ៍
ខំប្រឹងសិក្សាបញ្ញាពូកែ ចេះសាសន៍យើងគេទើបខ្មែរថ្លៃថ្លា៕
និពន្ធដោយៈភិក្ខុសោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(វត្តឃ្លាំង ថ្ងៃ២៦/០៣/២០១១)
Đăng ký:
Đăng Nhận xét (Atom)
Giới thiệu về tôi
- SOMBORICH
- Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.
Không có nhận xét nào:
Đăng nhận xét