វិជ្ជាជាទ្រព្យដ៏គាប់ប្រសើរ នាំមនុស្សអោយដើរកាន់ភាពថ្លៃថ្លា
ជាទ្រព្យដ៏សុខងាយទុករក្សា ទៅណាមកណាវិជ្ជាតាមប្រាណ។
ចំណេះវិជ្ជាពិតមានតម្លៃ មិនអាចរកអ្វីមកប្រៀបផ្ទឹមបាន
ទោះទ្រព្យសម្បត្តិមាសប្រាក់ប៉ុន្មាន មិនអាចប្រៀបបាននិងទ្រព្យវិជ្ជា។
ចង់ធ្វើដំណើរទៅណាក៏បាន  
; វិជ្ជាតាមប្រាណគ្រប់ពេលវេលា
ជាគ្រឿងអាវុធសម្រាប់ការពារ អ្នកមានវិជ្ជាគ្មានគ្រាអាប់ឡើយ។
វិជ្ជានាំខ្លួនអោយបានខ្ពង់ខ្ពស់ ខ្មែរអើយចាំចុះកុំនៅកន្តើយ
នាំគ្នាខំរៀនពីក្មេងអោយហើយ ទើបខ្មែរបានស្បើយផុតភាពល្ងង់ខ្លៅ៕
និពន្ធដោយៈ ភិក្ខុ សោភប្បញ្ញោ-សម្បូណ៌ រិទ្ធ
វត្តពាមបួន-កូនក្អែក
Không có nhận xét nào:
Đăng nhận xét