(ពាក្យ៨)
កុលាបពណ៌សល្អតែខាងក្រៅ
ខាងក្នុងជាំខ្មៅដោយភាពសាវា
ស្មានដូចកង្រីដឹងអីពូជល្វា
ស្អាតតែកាយាចិន្តាអប្រិយ។
បង្អួតសម្រស់អោយប្រុសលង់ចិត្ត
ខំប្រឹងស្នេហ៍ស្និទ្ធផ្ញើចិត្តភក្តី
ស្មោះនឹងស្នេហាលុះសង្ខារក្ស័យ
មិនស្មានកាកីប៉ះស្រីសាវា។
កុលាបពណ៌សលំអបោកប្រាស់
ខាងក្នុងដេរដាស់ដោយពិសតណ្ហា
កុំឃើញពណ៌សថាល្អឡើយណា
ជាគ្រឿងអលង្កាបំភាន់ភ្នែកទេ។
បងស្គាល់យល់ហើយល្បិចគល់ជីវា
អូនយកកាយាដើរប្រហារគេ
បេះដូងបងជាំក្រំដោយសារស្នេហ៍
ពេលឃើញមាសមេរេរកប្រុសថ្មី។
កុលាបពណ៌សល្អតែសម្បក
ខាងក្នុងអាក្រក់កខ្វក់ពេកក្រៃ
កុំលូកកុំស្ទាបប្រយ័ត្នមុតដៃ
ពិសពុលអប្រិយប្រល័យជីវិត។
កុលាបសនេះពិសពុលខ្លាំងណាស់
កុំចូលទៅប៉ះអីណា៎ប្រិយមិត្ត
គួរជៀសឲ្យឆ្ងាយកាយកុំនៅជិត
ការពារជីវិតដួងចិត្តឲ្យល្អ៕
និពន្ធដោយៈភិក្ខុ សោភប្បញ្ញោ-សម្បូណ៌រិទ្ធ
(វត្តពាមបួន ថ្ងៃ១៥/មិថុនា/២០១១)
សួស្តីប្រិយមិត្តទាំងឡាយ!ខ្ញុំបាទរីករាយណាស់ដែលបានប្រិយមិត្ត ឈានចូលមកទស្សនានូវគេហទំព៍រ(Blog)របស់ខ្ញុំបាទ។ ក្នុងគេហទំព័រនេះអាចផ្តល់នូវចំណេះដឹងជូនប្រិយមិត្តច្រើនណាស់ សូមប្រិយមិត្តទាំងឡាយ ទស្សនាដោយសេចក្តីរីករាយចុះ។ សូមជួបសំណាងល្អ! សូមអរគុណ! ខ្ញុំសម្បូណ៌ រិទ្ធ
Đăng ký:
Đăng Nhận xét (Atom)
Giới thiệu về tôi
- SOMBORICH
- Tôi tên là SOMBO RICH là người nông dân cư trú ở Ấp kinh Ngang Xã Long Phú Huyện Long Phú Thành Phố Sóc Trăng.
Không có nhận xét nào:
Đăng nhận xét